សង្គម
ថ្មីចែសតែម្តង! រថភ្លើងស៊េរីថ្មីមួយទៀត ត្រៀមដាក់ឲ្យដឹកភ្ញៀវទៅព្រលានយន្តហោះភ្នំពេញ
BY Khmernote Media
July 17, 2018
បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា កន្លងមក គេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរយ៉ាងគគ្រើកគគ្រេង។ យោងតាមការបញ្ជាក់របស់ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ នឹងបើកអោយជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ។
យោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងថ្មីស្រឡាងបន្ថែមទៀតបានកំពុងតែត្រៀមដាក់ឲ្យដឹកអ្នកដំណើរទៅព្រលានយន្តហោះអន្តរជាតិ។ ហើយខណៈពេលនេះរថភ្លើងទាំងនោះកំពុងតែស្ថិតនៅរោងចក្រប្រទេសមិចស៊ីកូនៅឡើយ ដែលអាចនឹងបញ្ចូនមកកាន់ប្រទេសកម្ពុជាយើងឆាប់ៗខាងមុខ៕


អត្ថបទ៖ សេម
រូបភាព៖ Royal Railway Cambodia