ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញសាលា ក្រោយនាយកសាលាម្នាក់នៅប្រទេសថៃ បានដកកាំ.ភ្លើ.ងខ្លីប្រុងធ្វើបែបនេះនៅចំពោះមុខសិស្សរាប់រយនាក់ (មានវីដេអូ)

    BY Pheakdey February 5, 2021
    ផ្អើលពេញសាលា ក្រោយនាយកសាលាម្នាក់នៅប្រទេសថៃ បានដកកាំ.ភ្លើ.ងខ្លីប្រុងធ្វើបែបនេះនៅចំពោះមុខសិស្សរាប់រយនាក់ (មានវីដេអូ)

    ថៃ៖ លោកនាយកសាលាម្នាក់នៅក្នុងប្រទេសថៃ បានដកកាំភ្លើងខ្លីឡើងនៅនឹងមុខកូនសិស្សរាប់រយនាក់ នៅឯដងទង់ជាតិរបស់សាលា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញសាលារៀន បន្ទាប់ពីគាត់បានរងនូវពាក្យបណ្ដឹងថា បានរំលោភបំពានផ្លូវភេទចំពោះសិស្សសាលាម្នាក់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលា Thepha ស្ថិតក្នុងក្រុង Songkhla ភាគខាងត្បូងប្រទេសថៃ ខណៈលោកនាយកសាលាត្រូវបានគេស្គាល់ថាឈ្មោះ Sayan Chaleephol ។

    ប្រភពខាងលើបានបន្តថា ក្នុងថ្ងៃកើតហេតុនោះគឺលោកនាយកសាលារូបនេះ បានឡើងទៅដល់កន្លែងបង្ហូតទង់ជាតិក្នុងសាលារៀននៅពីមុខកូនសិស្សរាប់រយនាក់ ក្នុងគោលបំណងដំបូងគឺដើម្បីនិយាយអំពីបញ្ហាប្រើប្រាស់ថវិកានៅក្នុងសាលារៀន។ យ៉ាងណាក្តីបន្តិចក្រោយមក លោកក៏បានប្តូរប្រធានបទមកនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់គាត់វិញ ដោយភ្លាមនោះគាត់បានដកកាំភ្លើងខ្លីមួយដើមមក និងនិយាយទៅកាន់ក្រុមកូនសិស្សថា សុំអធ្យាស្រ័យឲ្យលោកគ្រូ ដែលក្នុងន័យនេះបើសិស្សមិនអធ្យាស្រ័យឲ្យគាត់ទេ គឺគាត់អាចនឹងបាញ់សម្លាប់ខ្លួនឯងតែម្តង។

    ពេលនោះក្រុមកូនសិស្សបានស្រែកព្រមគ្នាថា សូមលោកគ្រូកុំគិតខ្លីដូចនេះ ហើយទីបំផុតលោកនាយកសាលាក៏មិនបានចាញ់សម្លាប់ខ្លួនឯងដែរ។​ ក្រោយការសាកសួរបស់អាជ្ញាធរទើបគេបានដឹងការពិតថា លោកនាយកសាលារូបនេះបានរំលោភបំពានផ្លូវភេទចំពោះកូនសិស្សរៀនថ្នាក់ទី៩ ម្នាក់ ហើយគ្រួសាររបស់កូនសិស្សរងគ្រោះក៏បានដាក់ពាក្យប្ដឹងគាត់ដែរ ទើបគាត់សម្រេចមកសារភាពកំហុសដូចនេះតែម្តង។ បច្ចុប្បន្នលោកនាយកសាលាត្រូវបានចាប់ខ្លួន ខណៈក្មេងស្រីរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Thaiger

    Share This Post: