រថយន្តដឹកតន្ត្រីសម័យ១គ្រឿងបើកក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកភ្លេង និងអ្នកចម្រៀង២នាក់រងរបួស នៅស្រុកព្រៃនប់
ស្រុកព្រៃនប់- វេលាម៉ោង៥និង៤០នាទី ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ របាយការណ៍ពីសមត្ថកិច្ចថា រថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេព ២AG-២៧៦០ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ដឹកឧបករណ៍ភ្លេងតន្ត្រីសម័យ បណ្តាលអោយ៖

១/ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ(របួសស្រាល)។
២/ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀង ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ(របួសស្រាល)។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល ។ ហេតុការណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកក់ស្ទះនៅលើដងផ្លូវ ៕
