សម័យកូវីដ! ពលរដ្ឋថៃមួយចំនួនទិញម៉ាស់ក្រដាសត្រៀមដុតជូនដូនតា ថ្ងៃចូលឆ្នាំចិនខាងមុខនេះ
បុណ្យចូលឆ្នាំប្រពៃណីចិន នឹងចូលមកដល់នៅចុងសប្តាហ៍ក្រោយនេះ ហើយបើតាមទំនៀមទម្លាប់ក្នុងពេលសែនដូនតា គឺបងប្អូនប្រជាពលរដ្ឋចិន ឬកាត់ចិន តែងដុតលុយសែន ផ្ទះក្រដាស ខោអាវក្រដាស ឬឡានក្រដាស ដើម្បីឧទ្ទិសជូនដល់ព្រលឹងដូនតា ឲ្យបានប្រើប្រាស់នូវសម្ភារៈទាំងនោះទៅតាមជំនឿរបស់ពួកគេ។ សម្រាប់ឆ្នាំនេះវិញវត្ថុសម្រាប់ដុតសែនដូនតាត្រូវបានគេមើលឃើញថា មិនមែនមានមានត្រឹមតែសម្ភារៈប្រើប្រាស់ទូទៅដូចរាល់ដងនោះទេ តែមានទាំងម៉ាស់ធ្វើពីក្រដាសពណ៌មាសទៀតផង ស្របពេលដែលពិភពលោកកំពុងតែរងការវាយប្រហារពីវីរុសកូវីដ១៩។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ម៉ាស់សម្រាប់ដុតសែនជូនដូនតានេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់ យកទៅបង្ហោះក្នុងគណនី Twitter របស់គាត់ ដោយអមជាមួយនឹងការសរសេរសារខ្លីមួយថា «វត្ថុសម្រាប់គោរពបូជាជូនដូនតានៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ»។ បន្ទាប់ពីបានឃើញការបង្ហោះនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតក៏បានបន្ថែមថា ដូនតាយើងក៏ត្រូវការទឹកអាកុលសម្រាប់លាងដៃផងដែរ ព្រោះនេះជាសម័យជំងឺរាតត្បាត COVID-19 ៕

แกกกก ที่บ้านจะไหว้ตรุษจีนที่จะถึงนี้ แล้วเจออันนี้มา 55555555555 มาส์กกระดาษกงเต๊ก ทุกคนติดโควิดไม่ได้! แม้แต่ อากง อาม่า บนสวรรค์ ต้องป้องกันไว้ไม่ว่าโลกนี้และโลกไหน 😂 #ไว้รีวิวห้ามขายของโว้ยย #รีวิวของแปลก #รีวิวช้อปปี้ #ตรุษจีน pic.twitter.com/vxmCP8ha3F
— p. ˘͈ᵕ˘͈ (@p___prima) January 30, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz