សង្គម

អាចារ្យ អេ នាយកវិទ្យុ ABC រងការរិះគន់ខ្លាំងក្រោយដៀលគ្រូបង្រៀនទូទាំងប្រទេស ធ្ងន់ៗ

BY
Khmernote Media
February 8, 2021

កាលពីពេលថ្មីៗនេះមានការរិះគន់មួយទៅលើអាចារ្យអេ ដែលជាប្រធានវិទ្យុ ABC ដោយសារតែគាត់បានប្រើពាក្យប្រមាថធ្ងន់ៗទៅលើគ្រូបង្រៀនទូទាំងប្រទេស ក៏ដូចជាមន្ទីរអប់រំផងដែរ។ ក្នុងការ Live ផ្ទាល់នៅតាមប៉ុស្តិ៍វិទ្យុក៏ដូចជា ទំព័រ Facebook អាចារ្យអេ លោកបានដៀលគ្រូវបង្រៀនយ៉ាងចាស់ដៃ ក្រោយពេលបានឃើញព័ត៌មានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានទាលុយសិស្ស៦ម៉ឺនរៀលក្នុងមួយខែ។

ក្នុងនោះដែរក៏មានប្រតិកម្មយ៉ាងខ្លាំងមួយពីសំណាក់ ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា ដោយមានការស្នើអោយក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង ដោយក្នុងនោះផេកគ្រូបង្រៀនមួយនេះបានរៀបរាប់ថា៖


រូបតំណាង

“#ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា🙏👩‍🏫🇰🇭👨‍🏫🙏
សូមពុំយល់ស្របនឹងសម្ដីអាចារ្យអេដែលហ៊ានពោលពាក្យដៀលត្មះដល់គ្រូបង្រៀនក្នុងយុគសម័យនេះនោះឡើយ ❌❌❌
#សំណេរដកស្រង់សម្ដីរបស់អាចារ្យAវិទ្យុABC
+តួនាទីរបស់គ្រូក្នុងយុគសម័យនេះ៖
_គ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក
_គ្រូមានតួនាទីផឹកស្រា(ផឹកស្រាជាមួយសិស្ស)
_គ្រូលេងតែfbអត់បង្រៀនសិស្សសោះ
_គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់
_គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹមដែលធ្វើការពេញ24ម៉ោងចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ
_គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ
(នៅមានពាក្យប្រមាថជាច្រើនទៀតដែលអត់បានដកស្រង់)
#អាចារ្យAគឺដៀលគ្រូទូទាំងប្រទេសហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ
ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់។
#សូមក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង
#អរគុណសម្រាប់ការជួយស៊ែរដើម្បីជួយលើកតម្កើងតម្លៃគ្រូដែលស្អាតស្អំ”

Share This Post: