ខ្មែរណូត

ស្វែងរក

  • សង្គម

    ធនាគារជាតិព្រមានដកអាជ្ញាប័ណ្ណ ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ធ្វើជារបស់ធានា សម្រាប់ផ្តល់ឥណទាន

    BY Khmernote Media July 18, 2018
    ធនាគារជាតិព្រមានដកអាជ្ញាប័ណ្ណ ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ធ្វើជារបស់ធានា សម្រាប់ផ្តល់ឥណទាន

    យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ធនាគារជាតិបានហាមឃាត់មិនឲ្យទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទានឡើយ ប៉ុន្តែធនាគារជាតិសង្កេតឃើញមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងឡើយ។

    ធនាគារជាតិក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអាចដកហូតអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ណានៅតែបន្តសកម្មភាពនេះ និងមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay