ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តស៊េរីទំនើប PORCHES ក្រឡាប់ផ្ងារជើងទ្រមេឃ ក្រោយបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ផ្អើលទាំងយប់

    BY Khmernote Media February 10, 2021
    រថយន្តស៊េរីទំនើប PORCHES ក្រឡាប់ផ្ងារជើងទ្រមេឃ ក្រោយបើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ផ្អើលទាំងយប់

    រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORCHES បានក្រឡាប់ផ្ងារជើងទ្រមេឃ ខណៈបើកក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    រថយន្តបង្កជារថយន្តស៊េរីទំនើប ម៉ាក PORCHES ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2BA-1911 អត្តសញ្ញាណអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់នោះទេ ជាបុរសរួមដំណើរជាមួយនារី២នាក់ទៀត។ តាមប្រភពពីកន្លែង កើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខ្លាំង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែក ឯរថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែមិនបណ្ដាលឲ្យ នរណាម្នាក់ រងរបួសនោះទេ។

    ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: