ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ម្ចាស់រថយន្តមួយគ្រឿងទំនងជាស្លន់ បានជាន់ហ្គែរយ៉ាងលឿនថយចេញពីផ្ទះ បុកទំលុះចូលផ្ទះអ្នកជិតខាង ហើយដាក់លេខទៅមុខវិញយ៉ាងលឿនបន្តបុករថយន្តនៅខាងមុខទៀត (មានវីដេអូ)

    BY Khmernote Media February 13, 2021
    ម្ចាស់រថយន្តមួយគ្រឿងទំនងជាស្លន់ បានជាន់ហ្គែរយ៉ាងលឿនថយចេញពីផ្ទះ បុកទំលុះចូលផ្ទះអ្នកជិតខាង ហើយដាក់លេខទៅមុខវិញយ៉ាងលឿនបន្តបុករថយន្តនៅខាងមុខទៀត (មានវីដេអូ)

    យោងតាមការបញ្ជាក់ឲ្យនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា អតីតប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក អ៊ុក វង្ស វ័យប្រហែល៨០ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ ខណៈគាត់បានថយរថយន្តចេញពីក្នុងផ្ទះរបស់ខ្លួន យ៉ាងលឿន បុក ទំលុះទ្វារផ្ទះអ្នកជិតខាងនិងរថយន្តបីគ្រឿងផ្សេងទៀត នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    សមត្ថកិច្ចអោយដឹងថា មិនមានអ្នកផ្សេងទៀតរងគ្រោះថ្នាក់ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយសារមិនសូវមានអ្នកដំណើរបើកឆ្លងកាត់។ លោកអូន លីវណ្ណដេត មន្រ្តីចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ដើមហេតុដំបូង រថយន្តបង្កហេតុ បានថយរថយន្តម៉ាក់ឡង់គ្រីស័រ ស្លាកលេខ 2B-3536 ចេញពីក្នុងផ្ទះរបស់ខ្លួន ក្នុងសង្កាត់ស្វាយប៉ោ ជាប់ផ្លូវជាតិលេខ៥ ទំនងជាស្លន់ គាត់បានជាន់ហ្គែរយ៉ាងលឿន ចេញពីក្នុងផ្ទះ ឆ្លងកាត់ទទឹងផ្លូវ បុកទំលុះទ្វារផ្ទះសំណាក់យានយាន និងផ្ទះពលរដ្ឋ និង រថយន្ត Lexus ពីរគ្រឿងក្នុង ផ្ទះសំណាក់ ខាងលើខូចខាត ។

    តាមរូបភាពកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងទៀតថា បន្ទាប់ពីរ៉ឺយ៉ែបុកហើយ គាត់បានជាន់ហ្គែរបន្តទៅមុខឆ្លងថ្នល់ ម្តងទៀតយ៉ាងលឿន បុករថយន្ត Lexus ពណ៌សដែលចតចោលមុខផ្ទះយ៉ាងពេញទំហឹងទៀត ទើបឈប់ទៅមុខលែងរួច។ ហេតុការណ៍នោះបានបណ្តាលអោយម្ចាស់រថយន្តបង្ករងរបួស
    ធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងខូចខាតរថយន្តបីគ្រឿង និងទ្វារព្រមទាំងជញ្ជាំងនិងសំយ៉ាបផ្ទះពលរដ្ឋ។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុខាងលើ បានធានាសងរាល់ការខូចខាតទាំងអស់៕

    Share This Post: