ជួយស៊ែរបន្ត! លោកពូចាបចៀន ប្រកាសលេខទូរស័ព្ទឲ្យ ម្ចាស់ម៉ូតូរ៉ឺម៉ករើសអេតចាយដែលគាត់បានជិះរថយន្តប៉ះពីក្រោយ ទាក់ទងមកគាត់ ដើម្បីគាត់ដោះស្រាយជូន
ភ្នំពេញ៖ មានហេតុការណ៍កើតឡើងនៅចំណុចរង្វង់មូលទួលគោកចាស់ ក្បែរសាលាតិចណូ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគេដឹងថា រថយន្តរបស់លោកពូចាប ចៀន បានជ្រុលទៅបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត ហើយលោកពូចាប ចៀន បានចុះមកសងចំនួន១០០ដុល្លារ ហើយក៏ប្រញាប់ចេញទៅ។ ដោយមានការរងគ្រោះត្រូវព្យាបាលអស់ច្រើន ជនរងគ្រោះបានសំណូមពរឲ្យលោកពូចាប ចៀន ដោះស្រាយបន្ត ស្រាប់តែព្រឹកនេះលោកពូចាបចៀន បានចេញសារមួយឲ្យជនរងគ្រោះទំនាក់ទំនងមកគាត់ ដើម្បីចូលរួមដោះស្រាយបន្ថែម៖

លោកពូ ចាប ចៀន មានគណនីហ្វេសបុក Chab Chean បានបង្ហោះថា៖ “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះពីក្រោយរឺម៉ក់នៅយប់ថ្ងៃទី ១៣ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជូនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ”៕


