ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តយីឌុបដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្តទៅផ្សេងឯទ្រុងរថយន្តទៅផ្សេង បោកខ្ទាតចាក់ជ្រូកចោលពេញផ្លូវបង្កការភ្ញាក់ផ្អើល

    BY Khmernote Media February 15, 2021
    រថយន្តយីឌុបដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្តទៅផ្សេងឯទ្រុងរថយន្តទៅផ្សេង បោកខ្ទាតចាក់ជ្រូកចោលពេញផ្លូវបង្កការភ្ញាក់ផ្អើល

    ខេត្តសៀមរាប៖ រថយន្តយីឌុបដ៏ធំដឹកជ្រូកបោះពួយលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្តទៅផ្សេងឯទ្រុងរថយន្តទៅផ្សេង បោកខ្ទាតពេញផ្លូវចាក់ជ្រូកចោល។ តែក្នុងហេតុការណ៍នោះសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់) ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

    អាជ្ញាធរបានឲ្យដឹងថា ករណីនេះបង្កឡើងដោយខ្លួនឯងដែលមានរថយន្តបេអង ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-7152 អ្នកបើកបរមានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម(ពុំមានរបួស) បានក្រឡាប់កន្លែងកើតហេតុដែលបានដឹកជ្រូកចំនួន៣០០ក្បាល គ្មានស្លាប់នោះទេ។ ក្រោយពេលកើតហេតុ រថយន្តនឹងជ្រូកត្រូវម្ចាស់រថយន្តសាងឡើងឡានផ្សេងទៀត។

    ក្នុងករណីនេះ អ្នកឃើញហេតុការណ៍បានសម្តែងការហួសចិត្ត ថារថយន្តដាច់ក្បាលខ្ទាចទៅផ្សេង ឯទ្រុងទៅផ្សេង ពេញផ្លូវ ហើយពិតជាសំណាងណាស់គ្រានោះមិនមាននរណាម្នាក់ធ្វើដំណើរឆ្លងកាត់ កុំអីប្រហែលគ្រោះធំហើយ។ មហាជនស្នើឲ្យសមត្ថកិច្ចជំនាញនិងម្ចាស់អាជីវកម្មទាំងឡាយ គួរគិតពីផលប៉ះពាល់ដល់អ្នកដ៏ទៃផងកុំឃើញតែប្រយោជន៍ខ្លួនឯងពេក។ ជាពិសេសសមត្ថកិច្ចដែលពិនិត្យលើមធ្យោបាយដឹកជញ្ជូន គួរពិនិត្យមើលផងមុននឹងឲ្យចរាចរនៅតាមដងផ្លូវ ដើម្បីបង្ការគ្រោះថ្នាក់នៅថ្ងៃក្រោយដោយយថាហេតុ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: