ខ្មែរណូត

ស្វែងរក

  • សង្គម

    ទឹកជំនន់នៅខេត្តកោះកុងបានស្រកចុះវិញហើយ តែមេឃនៅតែអួរអាប់ទូទាំងខេត្តដដែល

    BY Khmernote Media July 20, 2018
    ទឹកជំនន់នៅខេត្តកោះកុងបានស្រកចុះវិញហើយ តែមេឃនៅតែអួរអាប់ទូទាំងខេត្តដដែល

    ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង ០,០៤ ម បើធៀបនឹងកម្ពស់ទឹកម្សិលមិញ។ ដោយឡែកផ្ទៃមេឃនៅតែបន្តអួអាប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ខ្សោយនៅតំបន់មួយចំនួន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay