ថៃកំពុងប្តឹងតវ៉ាទៅក្រុមហ៊ុនសំលៀកបំពាក់ដ៏ល្បីមួយរបស់អាមេរិក ក្រោយយករូបថតព្រះសង្ឃមួយអង្គរបស់ថៃ ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត លើម៉ូដអាវរបស់ខ្លួន
ថៃ៖ ការិយាល័យជាតិនៃព្រះពុទ្ធសាសនាថៃនឹងដាក់លិខិតទៅកាន់ក្រុមហ៊ុនសំលៀកបំពាក់ Supreme របស់អាមេរិក ដើម្បីធ្វើការប្រឆាំងតវ៉ាចំពោះសកម្មភាពដែលក្រុមហ៊ុនមួយនេះបានយករូបព្រះសង្ឃថៃមួយអង្គទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ការប្រើប្រាស់រូបភាពព្រះសង្ឃថៃដោយគ្មានការអនុញ្ញាតនេះត្រូវបានគេប្រទះឃើញមាននៅលើខ្នងអាវទាហ៊ានសម្រាប់ចេញលក់ក្នុងរដូវក្តៅឆ្នាំ ២០២១ នេះ ហើយនៅជុំវិញរូបភាពនោះក៏មានទាំងរូបយ័ន្តរបស់ព្រះសង្ឃអង្គនេះទៀតផង។

សូមបញ្ជាក់ថា រូបព្រះសង្ឃថៃមួយអង្គនោះគឺជាអតីតព្រះសង្ឃថៃដ៏ល្បីល្បាញបំផុតមួយអង្គព្រះនាម Luang Phor Koon Parisutho ដែលព្រះអង្គបានសុគតកាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្នសាកសពរបស់អង្គត្រូវបានរក្សាទុកនៅក្នុងសាកលវិទ្យាល័យ Khon Kaen ដែលព្រះអង្គបានបរិច្ចាគសាកសពរបស់ព្រះអង្គផ្ទាល់សម្រាប់ក្រុមនិស្សិតធ្វើការសិក្សានិងស្រាវជ្រាវ។ លោក Sipboworn Kaewngam ដែលជាអ្នកនាំពាក្យឲ្យការិយាល័យជាតិព្រះពុទ្ធសាសនាថៃបានឲ្យដឹងថា រូបភាពរបស់ព្រះតេជគុណ Luang Phor Koon Parisutho នោះត្រូវបានថតកាលពីអំឡុងឆ្នាំ ២០០២-២០០៣។
ការិយាល័យជាតិនៃព្រះពុទ្ធសាសនាថៃក៏បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន Supreme ដើម្បីពន្យល់ថា ការយកព្រះសង្ឃមកដាក់លើសំលៀកបំពាក់បែបនេះគឺជារឿងមិនត្រឹមត្រូវ។ ចំណែកឯអ្នកគ្រប់គ្រងនៅវត្ត Ban Rai និងក្រុមគ្រួសាររបស់ព្រះសង្ឃ Luang Phor Koon Parisutho គឺសុទ្ធតែមិនទទួលបានការទាក់ទងពីក្រុមហ៊ុន Supreme ដើម្បីធ្វើការសុំការអនុញ្ញាតយករូបព្រះសង្ឃទៅប្រើប្រាស់ឡើយ។
លោក Tawatchai Saenprasit មន្រ្តីប្រាសាទព្រះវិហារបាននិយាយកាលពីម្សិលមិញថាគណៈកម្មាធិការប្រាសាទមិនដែលត្រូវបានទាក់ទងដោយម៉ាកសម្លៀកបំពាក់ទេហើយបាននិយាយថាក្រុមហ៊ុនគួរតែស្នើសុំការអនុញ្ញាត។


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍