សង្គម

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសជប៉ុន ចំនួន២៦នាក់

BY
Khmernote Media
July 20, 2018

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (Master’s Degress) រយៈពេល២ឆ្នាំចំនួន២៤នាក់ និង​ថ្នាក់​បណ្ឌិត​ (Ph. D Degree) រយៈពេល៣ឆ្នាំចំនួន០២នាក់ ក្រោម​គម្រោង​អាហារូបករណ៍​របស់​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩។

ក្រសួងបានឲ្យដឹងផងដែរថា ពាក្យ​សុំ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ នៅការិយាល័យ JICE-JDS (អាសយដ្ឋាន៖ អគារ AURAលេខ ៨៦ ជាន់ទី៣ វិថី ព្រះត្រសក់ផ្អែម(៦៣) សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ) ហើយកាល​បរិច្ឆេទ​ផុត​កំណត់ គឺនៅថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០១៨។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទ៖ សេម

Share This Post: