សង្គម

បើអាច កុំធ្វើដំណើរនៅបណ្តាផ្លូវទាំងនេះអីនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប្រយ័ត្នជាប់ទៅណាមិនរួច

BY
Khmernote Media
July 23, 2018

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គណបក្សនយោងបាយជាច្រើន នឹងធ្វើការជួបជុំ និងដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ ដែលមានមនុស្សចូលរួមរាប់ម៉ឺន រាប់សែននាក់ជួបជុំគ្នា និងធ្វើការដង្ហែតាមមហាវិថីដូចជា៖

+ មហាវិថីកម្ពុជាក្រោម
+ មហាវិថីសម្តេចមុនីរ៉េត
+ កំណាត់វិថីសម្តេចសុធារស
+ កំណាត់មហាវិថីម៉ៅសេទុង
+ កំណាត់មហាវិថីព្រះមុនីវង្ស
+ កំណាត់មហាវិថីព្រះសីហនុ
+ តីរិវិថីព្រះស៊ីសុវត្ថិ
+ ផ្លូវជាតិលេខ ៥
+ ផ្លូវជាតិលេខ ៦
+ ផ្លូវជាតិលេខ ១
+ ផ្លូវជាតិលេខ ២
+ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ
+ ផ្លូវណតប្រ៊ីត
+ ផ្លូវចោមចៅ
+ ផ្លូវលេខ ២៧១
+ ផ្លូវលេខ ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ

ការដង្ហែរក្បួលនឹងប្រព្រឹត្តិធ្វើឡើងចាប់ពីម៉ោង០៦ និង០០នាទីព្រឹកតទៅរហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់។ ដូច្នេះដើម្បីបងប្អូន ដែលគ្រោងនឹងធ្វើដំណើរតាមមហាវិថី និងផ្លូវខាងលើ គួរតែបញ្ចៀសចរាចរជាបណ្តោះអាសន្ន ឬបើអាចមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមកន្លែងជួបជុំ និងផ្លូវដង្ហែក្បួនឡើយ៕

អត្ថបទ៖ សេម

 

Share This Post: