ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តកាម៉ារី សង្ស័យបើកលឿនពេករេចង្កូតទៅបុកផ្ទប់បង្កោលថ្មមួយដើម បាក់រលំទៅប៉ះក្លោងទ្វាររោងអ្នកតា បង្កការភ្ញាក់ផ្អើល

    BY Khmernote Media February 24, 2021
    រថយន្តកាម៉ារី សង្ស័យបើកលឿនពេករេចង្កូតទៅបុកផ្ទប់បង្កោលថ្មមួយដើម បាក់រលំទៅប៉ះក្លោងទ្វាររោងអ្នកតា បង្កការភ្ញាក់ផ្អើល

    រាជធានីភ្នំពេញ៖ រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង សង្ស័យបើកបរក្នុងល្បឿនលឿនពេក ស្រាប់តែរេចង្កូតទៅបុកផ្ទប់បង្គោលថ្មមួយដើម បាក់រលំទៅប៉ះក្លោងទ្វារ រោងអ្នកតា ធ្លាក់ក្បឿង បែកបាក់អស់មួយចំនួនទៀត ចំណែករថយន្តបាក់កាឡេកង់មុខ បើកទៅមុខលែងរួច ម្ចាស់មិនមានរបួសទេ បានដោះស្លាកលេខលាក់ទុកបាត់ បង្កការភ្ញាក់ផ្អើលដល់ឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចុះពិនិត្យមើល និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខ រោងអ្នកតាម្ចាស់ស្រុកដើមមៀន (ខាងកើតរបងសាលាខេត្តកណ្ដាល) ស្ថិតតាមបណ្ដោយផ្លូវលេខ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី (CAMRY) ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-4757 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវលេខ២០៦ ក្នុងល្បឿនលឿនធម្មតា ទិសដៅពីតាខ្មៅចូលមករាជធានីភ្នំពេញ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអ្វីទេ បែរជារថយន្តរេចង្កូតទៅបុកបង្គោលខ្សែភ្លើងថ្មមួយដើមបណ្ដាលឲ្យបាក់រលំទៅប៉ះក្លោងទ្វារ រោងអ្នកតាម្ចាស់ស្រុកដើមមៀនខាងលើ ធ្លាក់ក្បឿង បែកបាក់អស់មួយចំនួនទៀត ចំណែករថយន្តបានផ្ទុះកង់ហើយបាក់កាឡេកង់ បើកទៅមុខលែងរួច តែគេឃើញម្ចាស់រថយន្តមិនមានរបួសទេ បានចុះមកដោះស្លាកលេខរថយន្តទាំងមុខទាំងក្រោយចេញ ហើយគេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ចុះពិនិត្យមើលផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ចុះមកស្ទូចយកទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: