ទឹកចាប់ផ្តើមស្រកវិញហើយនៅខេត្តរតនគិរីព្រឹកនេះ បន្ទាប់កើនឡើងខ្លាំងរហូតដល់ជម្លៀសប្រជាពលរដ្ឋទៅកន្លែងសុវត្ថិភាពកាលពីម្សិលមិញ
- July 24, 2018
ខេត្តរតនគិរី៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,២៥ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ០,២៥ ម ។ ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀត ដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ហើយអាជ្ញាធរក៏បានធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
នាព្រឹកនេះយោងតាមការបញ្ជាក់ពីក្រសួងបានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ៕
អត្ថបទ៖ សេម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
- Share This Post:









