ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនថៃម្នាក់កែច្នៃគ្រាប់បែកទុកគប់ដាក់ផ្ទះអ្នកជិតខាង ចៃដន្យផ្ទុះអស់ជីវិតខ្លួនឯងទៅវិញ

    BY Pheakdey February 28, 2021
    យុវជនថៃម្នាក់កែច្នៃគ្រាប់បែកទុកគប់ដាក់ផ្ទះអ្នកជិតខាង ចៃដន្យផ្ទុះអស់ជីវិតខ្លួនឯងទៅវិញ

    ថៃ៖ យុវជនថៃម្នាក់បានស្លាប់ភ្លាមៗក្រោយគ្រាប់បែកកែច្នៃមួយគ្រាប់ដែលគាត់កំពុងកាន់បានផ្ទុះឡើងដោយចៃដន្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា​ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយនៃខេត្ត Kanchanaburi ភាគខាងលិចប្រទេសថៃ ខណៈជនរងគ្រោះមានឈ្មោះថា Amornthep Thongchomphu មានអាយុ ២២ ឆ្នាំ។ ប្រភពខាងលើបានបន្តថា យុវជនរងគ្រោះបានស្នាក់នៅផ្ទះតែម្នាក់បន្ទាប់ពីម្តាយរបស់គាត់បានចេញទៅធ្វើការងារនៅក្រៅប្រទេស ហើយរូបគាត់ជាមនុស្សដែលមិនសូវមានទំនាក់ល្អជាមួយនឹងសង្គមឡើយ និងតែងបង្កជំលោះជាមួយអ្នកជិតខាងជាញឹកញាប់ទៀតផង។

    បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនេះជនរងគ្រោះក៏បានឈ្លោះគ្នាជាមួយនឹងអ្នកជិតខាងនិងបង្កឲ្យមានអំពើហឹង្សាដាក់គ្នាធ្ងន់ធ្ងរទៀតផង។ តាមការសន្និដ្ឋានរបស់អាជ្ញាធរ  គឺជនរងគ្រោះបានព្យាយាមកែច្នៃគ្រាប់បែកមួយគ្រាប់នេះដើម្បីយកទៅគប់ដាក់ផ្ទះអ្នកជិតខាងដែលបានឈ្លោះជាមួយគាត់នោះ។ យ៉ាងណាក្តី​ ជាអកុលពេលកំពុងច្នៃគ្រាប់បែកនោះវាក៏បានផ្ទុះឡើងខណៈដែលគាត់កំពុងកាន់គ្រាប់បែកនៅក្នុងដៃនិងបណ្តាលឲ្យគាត់ស្លាប់ភ្លាមៗតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: