ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្ថាបនិក ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប ត្រូវបាន ព្រះ មហាក្សត្រ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា ឧកញ៉ា

    BY Khmernote Media February 27, 2021
    ស្ថាបនិក ក្រុមហ៊ុនអចលនទ្រព្យ  ឃុន សឿ  គ្រុប ត្រូវបាន ព្រះ មហាក្សត្រ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា ឧកញ៉ា

    លោក សឿ សុវណ្ណ ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿគ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ហើយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

    លោកឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថាគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោង ដីឡូតិ៍ និង ផ្ទះល្វែង។ ឃុនសឿគ្រុប ខូអិលធីឌី និង ក្រុមហ៊ុនសាងសង់ យូនីប៊ីល ខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់នៅគម្រោងអាគារគ្រប់ ប្រភេទ។ ក្រៅពីក្រុមហ៊ុនទាំង២នេះតាមប្រភពដដែលបានទម្លាយថាលោកឧកញ៉ានៅមានមុខជំនួញជាច្រើនទៀតផងដែរ។

    ក្រៅពីជំនាញខាងរកស៊ីលោកឧកញ៉ាដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញ រូបនេះក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្សធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង។ ទន្ទឹមនឹង នោះដែរលោកឧកញ៉ាក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា បែបនេះ៕

    Share This Post: