អន្តរជាតិ

ក្រុមហ៊ុនហ្វេសប៊ុក សម្រេចលុបចោលគណនីក្រុមយោធាថៃចំនួន ១៨៥ ដោយសារតែមូលហេតុនេះ

BY
Pheakdey
March 6, 2021

ថៃ៖ ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបានសម្រេចលុបចោលគណនីបណ្តាញសង្គមចំនួន ១៨៥ នៅក្នុងប្រទេសថៃ ដែលជាគណនីក្រុមយោធា និងគណនីដែលមានការជាប់ពាក់ព័ន្ធជាមួយក្រុមយោធាថៃ។ គណណីទាំងអស់នោះរួមមាន Facebook Account ចំនួន ៧៧, Page ចំនួន ៧២, Group ចំនួន ១៨ និង Instagram Account ចំនួន ១៨ ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការសម្រេចលុបចោលគណនីទាំងអស់នេះត្រូវបានក្រុមហ៊ុន Facebook បញ្ជាក់ថា ព្រោះតែគណនីទាំងនោះបានបង្ហោះឬចែកចាយនូវឥរិយាបទមិនត្រឹមត្រូវនៅក្នុងបណ្តាញសង្គម។

គួរបញ្ជាក់ជូនថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Facebook បានសម្រេចលុបចោលគណនីក្រុមយោធាដែលប្រើប្រាស់បណ្តាញសង្គមសម្រាប់ ចែកចាយព័ត៌មាននិងបង្ហោះសកម្មភាពហឹង្សាដែលពួកគេបានបង្រ្កាបទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែលមាននិន្នាការប្រឆាំងជាមួយនឹងរបបយោធា។ គេនៅចាំបានថា កាលពីពេលថ្មីៗនេះ Facebook ក៏ធ្លាប់បានលុបចោលគណនីយោធាជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយឥរិយាបថនេះគឺជាការបញ្ជាក់ថា ក្រុមហ៊ុន Facebook មិនគាំទ្ររបបផ្តាច់ការយោធា ការរំលោភបំពានសិទ្ធមនុស្ស ឬ ការប្រើប្រាស់អំពើហឹង្សាទៅកាន់ពលរដ្ឋស្លូតត្រង់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: