ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងចាយលុយ ៣ពាន់លានបាត ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ឥតគិតថ្លៃជូនក្រុមពលករចំណាកស្រុកជាង២លាននាក់កំពុងធ្វើការនៅប្រទេសខ្លួន

    BY Pheakdey March 5, 2021
    ថៃគ្រោងចាយលុយ ៣ពាន់លានបាត ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ឥតគិតថ្លៃជូនក្រុមពលករចំណាកស្រុកជាង២លាននាក់កំពុងធ្វើការនៅប្រទេសខ្លួន

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនចំពោះក្រុមពលករបរទេសមកពីតាមបណ្តាប្រទេសផ្សេងៗ ដែលបានចុះឈ្មោះដោយស្របច្បាប់ជាមួយនឹងក្រសួងការងារនៃប្រទេថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រហូតមកទល់ពេលនេះគឺក្រសួងការងារនៃប្រទេសថៃកំំពុងតែសិក្សាជាមួយនិងក្រុមប្រឹក្សាសន្តិសុខសង្គមជុំវិញបញ្ហានេះហើយ ខណៈគេជឿថាសេចក្តីសម្រេចយល់ព្រម និងផ្លូវការចុងក្រោយអាចនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

    ការពិចារណាអំពីលទ្ធភាពនៃការចាក់វ៉ាក់សាំងជូនក្រុមពលករបរទេសទាំងនេះត្រូវបានធ្វើឡើយដោយការមើលឃើញជាក់ស្តែងថា ពួកគេគឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងចម្លងនូវជំងឺកូវីដ ១៩ ខណៈពួកគេក៏ត្រូវធ្វើការងារជាប់ពាក់ព័ន្ធជាមួយក្រុមពលរដ្ឋថៃជាច្រើននាក់ផងដែរនៅឯកន្លែងការងាររបស់ពួកគេ។

    ដូចនេះហើយទើបការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ថៃ។ យោងតាមតួលេខរបស់ក្រសួងការងារថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្រុមពលករបរទេសដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃទាំងអស់គឺមានចំនួន ២,៣​ លាននាក់ ហើយតាមគម្រោងគឺរដ្ឋាភិបាលថៃបានត្រៀមកញ្ចប់ថវិកាប្រមាណជា ៣ ពាន់លានបាត (ជាង ៩៨ លានដុល្លារអាមេរិក) សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមពលករទាំងនេះ៕

    អត្ថបទ៖ ភភ្តី

    ប្រភព៖ The Thaiger

    Share This Post: