ធុញសួរច្រើនពេក លោក ប្រាយុទ្ធ ចាន់អូចា យកអាល់កុលដើរបា.ញ់លើក្រុមអ្នកកាសែតតែម្តង (មានវីដេអូ)
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវគេប្រទះឃើញបានយកអាល់កុលសម្លាប់មេរោគទៅបាញ់លើក្រុមអ្នកការសែតមួយចំនួនដែលកំពុងចោមរោមសួរសំនួរជាច្រើនមកកាន់គាត់។ ឥរិយាបថនេះត្រូវបានគេប្រទះឃើញខណៈពេលដែលលោកនាយករដ្ឋមន្ត្រីថៃរូបនេះបានអញ្ជើញទៅចូលរួមកម្មវិធីសនិ្នសិទ្នការសែតប្រចាំសប្តាហ៍មួយដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ម្សិលមិញនេះ ក្រោយពេលមានអ្នកកាសែតចោទសួរលោកអំពីសមាសភាពរដ្ឋមន្ត្រី ដែលនឹងត្រូវផ្លាស់ប្ដូរនាពេលខាងមុខ។

បន្ទាប់ពីបានប្រទះឃើញសកម្មភាពនេះ គេបាននឹកឃើញដល់រឿងចាស់ៗមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដាក់ក្រុមអ្នកកាសែតនាពេលកន្លង ដូចជាកាលពីឆ្នាំ ២០១៨ កន្លងទៅលោកធ្លាប់បានយកសម្បកចេកទៅបោះលើកាមេរ៉ារបស់យកព័ត៌មានម្នាក់ ហើយបន្ទាប់មកគាត់បានបដិសេដមិនឆ្លើយតបនឹងសំនួររបស់អ្នកកាសែតនោះទេ។ ក្រុមអ្នកការសែតជាច្រើនបានលើកឡើងថា លោកប្រាយុទ្ធ ចាន់អូចា តែងមានឥរិយាបថប្លែកៗដាក់អ្នកការសែត ដែលគេមិនអាចរំពឹងទុកមុនអំពីសកម្មភាពទាំងនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia