ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ក្រោយពីក្រុងស៊ីដនីបានកើតមានទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ

    BY Pheakdey March 22, 2021
    ពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ក្រោយពីក្រុងស៊ីដនីបានកើតមានទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ

    អូស្រ្តាលី៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី ២២ ខែមីនានេះ អាជ្ញាធរអូស្ត្រាលីគ្រោងនឹងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ទៅកាន់ទីកន្លែងសុវត្ថិភាព បន្ទាប់ពីតំបន់ភាគខាងលិចក្រុងស៊ីដនីបានរងនូវការវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់មួយ។ ប្រភពខាងលើបានបញ្ជាក់ថា ទឹកជំនន់នេះគឺជាទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់កើតមាននៅអូស្ត្រាលីក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ ខណៈតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតនោះគឺរដ្ឋ New South Wales។

    បើតាមការបញ្ជាក់របស់អាជ្ញាធរអូស្ត្រាលីបានឲ្យដឹងថា ពលរដ្ឋរងគ្រោះដែលត្រូវជម្លៀសខ្លួនជាបន្ទាន់នៅពេលនេះមានប្រមាណជា ២ ០០០ នាក់ ខណៈពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀតក៏កំពុងតែត្រូវរងគ្រោះដោយប្រយោលពីគ្រោះធម្មជាតិមួយនេះដែរ។ សូមបញ្ជាក់ថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សដោយសារតែមានព្យុះនិងភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នាក្នុងរយៈពេលចំនួន ៦ថ្ងៃកន្លមកនេះ ហើយទឹកជំនន់បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងយ៉ាងច្រើនផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: