ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃចំនួន ៣៣នាក់បានរងរបួសនិង ៥នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅក្នុងហេតុការណ៍តវ៉ាមួយនៅក្បែរព្រះបរមរាជរាំងថៃ

    BY Pheakdey March 22, 2021
    ពលរដ្ឋថៃចំនួន ៣៣នាក់បានរងរបួសនិង ៥នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅក្នុងហេតុការណ៍តវ៉ាមួយនៅក្បែរព្រះបរមរាជរាំងថៃ

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ៣៣ នាក់បានរងរបួសនៅក្នុងហេតុការណ៍តវ៉ាមួយនៅក្បែរព្រះបរមរាជរាំងថៃ កាលពីយប់ថ្ងៃអាទិត្យ ទី ២១ មីនា ម្សិលមិញនេះ។ ក្នុងចំណោមពលរដ្ឋថៃដែលបានរងរបួសទាំងអស់នោះគឺមានក្រុមប៉ូលិសបង្រ្កាបបាតុកម្មចំនួន ១៣ នាក់ ក្រុមបាតុករចំនួន ២០ នាក់ ហើយក្រៅតែពីអ្នករងរបួសអាជ្ញាធរថៃក៏បានចាប់ខ្លួនមេដឹងនាំបាតុកម្មចំនួន ៥ នាក់ផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មូលហេតុចម្បងដែលជំរុញឲ្យបានការវ៉ានៅពេលនោះគឺដោយសារអាជ្ញាធរថៃបានចុះទៅរឹបអូសសៀវភៅដែលមានចំណងជើងថា “Monarchy and Thai Society” ឬជាខេមរភាសាមានន័យថា “រាជាធិបតេយ្យនិងសង្គមថៃ” ប្រមាណជា ២០០ក្បាល ពីក្រុមបាតុករ ដែលខ្លឹមសារនៅក្នុងសៀវភៅនោះគឺមានលក្ខណៈរិះគន់ចំពោះស្ថាប័នព្រះមហាក្សត្រថៃយ៉ាងខ្លាំង។

    ប្រភពខាងលើបានបន្តថា ក្រុមបាតុករមានគ្នាប្រមាណជា ១ ០០០ នាក់ ភាគច្រើនគឺជាក្រុមនិស្សិតដែលមាននិន្នាការគាំទ្រនិងមានបំណងចង់ចែកចាយបន្តនូវសៀវភៅខាងលើនេះក្នុងចំនួនរាប់ម៉ឺនក្បាលទៀតផង។ ក្រោយមានការរឹបអូសសៀវភៅពីសំណាក់អាជ្ញាធរ ក្រុមនិស្សិតបានខឹងជាខ្លាំងនិងផ្តើមនាំគ្នាធ្វើការវ៉ាភ្លាមៗតែម្តង ហើយអាជ្ញាធរក៏បានប្រើប្រាស់គ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក និងការណុងបាញ់ទឹកដើម្បីបង្រ្កាបក្រុមបាតុករ ខណៈក្រុមបាតុករខ្លះក៏បានប្រើប្រាស់អំពើហឹង្សាទៅកាន់ក្រុមប៉ូលិសវិញផងដែរ ទើបបណ្តាលឲ្យភាគីទាំងសងខាងមានអ្នករងរបួសដូចគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: