ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃឌិន ព្រមានចាត់វិធានការជាមួយកូរ៉េខាងជើង បើសិនក្រុងព្យុងយ៉ាងនៅបន្តបាញ់សាកល្បងមីស៊ីលទៀត

    BY Pheakdey March 26, 2021
    លោក ចូ បៃឌិន ព្រមានចាត់វិធានការជាមួយកូរ៉េខាងជើង បើសិនក្រុងព្យុងយ៉ាងនៅបន្តបាញ់សាកល្បងមីស៊ីលទៀត

    អាមេរិក៖ លោកប្រធានាធិតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ មីនា ម្សិលមិញថា អាមេរិកនឹងចាត់វិធានការជាមួយនឹងកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានបាញ់សាកល្បងមីស៊ីលជាបន្តទៀត។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសនិ្នសិទ្ធសារព័ត៌មានមួយដែលបានរៀបចំឡើងនៅឯសេតវិមានអាមេរិក ហើយវាក៏ជាសន្និសិទ្ធសារព័ត៌មានផ្លូវការដំបូងរបស់លោក ចូ បៃឌិនផងដែរ។ នៅក្នុងឱកាសនោះលោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ពេលនេះអាមេរិកបានត្រៀមឯកសារការទូតមួយចំនួនរួចហើយដើម្បីពិភាក្សាជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តអំពីការដាក់ចេញវិធានការសំខាន់ៗជាច្រើនដែលអាចឈានទៅដល់ការឈុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក ចូ បៃឌិន បានព្រមានច្បាស់ៗថា អាមេរិកនឹងឆ្លើយតបឲ្យសមទៅនឹងភាពគឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់មីស៊ីលនេះ។

    គួររម្លឹកជូនថា ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ ដើម្បីបង្ហាញការប្រជែងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺកាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញនេះកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២ គ្រាប់ទៅកាន់ដែនសមុទ្រនៃប្រទេសជប៉ុន ខណៈមីស៊ីលប្រភេទនេះគឺជាមីស៊ីលដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិទៀតផង។ ដូចនេះបើយោងតាមទៅតាមច្បាប់គឺអង្គការសហប្រជាជាតិអាចសម្រេចដាក់ទណ្ឌកម្មណាមួយទៅកាន់កូរ៉េខាងជើងបានចំពោះការបំពាននឹងបំរាមមួយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: