ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអនុម័តប្រើប្រាស់សាំងកូវីដ ១៩ Johnson & Johnson របស់អាមេរិកជាផ្លូវការហើយ

    BY Pheakdey March 26, 2021
    ថៃអនុម័តប្រើប្រាស់សាំងកូវីដ ១៩ Johnson & Johnson របស់អាមេរិកជាផ្លូវការហើយ

    ថៃ៖ យោងតាមចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចអនុម័តទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឈ្មោះ Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសខ្លួនហើយ​ ក្រោយស្ថាប័នមួយនេះបានត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះរួច។ Johnson & Johnson ជាផលិតផលរបស់អាមេរិកដែលមានលក្ខណៈពិសេសជាងវ៉ាក់សាំងផ្សេងៗត្រង់ថា បើគេចាក់វ៉ាក់សាំងប្រភេទនេះគឺគេត្រូវចាក់តែ ១ ដូសប៉ុណ្ណោះ តែវ៉ាក់សាំងផ្សេងទៀតត្រូវការចាក់ចំនួន ២ ដូស ខណៈ Johnson & Johnson ក៏មានប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងផ្សេងទៀតដែរ។

    វ៉ាក់សាំង Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងទី ៣ ដែលរដ្ឋាភិបាលថៃបានអនុម័តយកទៅប្រើប្រាស់បន្ទាប់ពីវ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលអាជ្ញាធរសុខាភិបាលថៃកំពុងតែចាក់ជូនប្រជាពលរដ្ឋខ្លួនក្នុងពេលបច្ចុ ប្បន្ននេះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា ថៃនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson ក្នុងចំនួនច្រើនប៉ុណ្ណានោះទេ ខណៈដែលថៃមានគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនឲ្យបាន ៥០% នៃពលរដ្ឋសរុបចំនួន ៦៩,៦៣ លាននាក់​នៅត្រឹមចុងឆ្នាំ ២០២១ នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: