ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីសម្រេចហាមឃាត់មិនឲ្យពលរដ្ឋឥស្លាមចេញមកជួបជុំគ្នាក្នុងពិធីបុណ្យរ៉ាម៉ាដានដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

    BY Pheakdey March 27, 2021
    ឥណ្ឌូនេស៊ីសម្រេចហាមឃាត់មិនឲ្យពលរដ្ឋឥស្លាមចេញមកជួបជុំគ្នាក្នុងពិធីបុណ្យរ៉ាម៉ាដានដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

    ឥណ្ឌូនេស៊ី៖  រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋឥស្លាមចេញទៅជួបជុំគ្នានៅក្នុងពិធីបុណ្យរ៉ាម៉ាដាននៅពេលខាងមុខនេះឡើយ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ សេចក្តីសម្រេចស្តីការហាមឃាត់ខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗកាលពីថ្ងៃសុក្រ ទី ២៦ មីនា ម្សិលមិញនេះ បន្ទាប់ពីអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានមើលឃើញថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ហាក់កំពុងកើនឡើងគួរឲ្យគត់សម្គាល់ និងអាចឈានទៅដល់កម្រិតអាក្រក់បំផុតទៀតផង ប្រសិនបើពលរដ្ឋនៅបន្តធ្វើការជួបជុំគ្នាក្នុងចំនួនមនុស្សដ៏ច្រើនទៀត។

    គួរបញ្ជាក់ជូនថា បុណ្យរ៉ាម៉ាដានគឺជាពិធីបុណ្យបែបសាសនាប្រចាំឆ្នាំដ៏ធំបំផុតរបស់ពលរដ្ឋឥស្លាមនៅទូទាំងពិភពលោក ហើយនៅក្នុងឆ្នាំ ២០២១ នេះ បុណ្យរ៉ាម៉ាដាននឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសា រហូតដល់ ថ្ងៃទី ១២ ខែឧសភា ខណៈតាមធម្មតាពលរដ្ឋឥស្លាមរាប់លាននាក់នៅតាមប្រទេសនិមួយៗនឹងត្រូវចេញមកជួបជុំគ្នាយ៉ាងកកកុញនៅក្នុងពិធីបុណ្យមួយនេះ។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ជាង ១,៤ លានករណី និងមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាង ៤ ម៉ឺនករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: