ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិហារកាតូលិកមួយកន្លែងនៅឥណ្ឌូនេស៊ីបានរងនូវការបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ១៤ នាក់រងរបួស

    BY Pheakdey March 29, 2021
    វិហារកាតូលិកមួយកន្លែងនៅឥណ្ឌូនេស៊ីបានរងនូវការបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ១៤ នាក់រងរបួស

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី ២៨ មីនា ម្សិលមិញនេះ មានហេតុការណ៍បំផ្ទុះគ្រាប់បែកភេរវកម្មដ៏សាហាវមួយបានកើតឡើងនៅឯវិហារសាសនាកាតូលិកមួយកន្លែងនៅក្នុងទីក្រុង Makassar នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបញ្ជាក់ថា ហេតុការណ៍បានបង្កឡើងដោយបុរសឥស្លាមជ្រុលនិយមចំនួន ២ នាក់ បានជិះម៉ូតូមួយគ្រឿងដោយមានភ្ជាប់គ្រាប់បែកនៅលើខ្លួនរបស់ពួកគេផងសំដៅចូលទៅក្នុងវិហារកាតូលិក ហើយនៅពេលក្រុមទគ្រិស្តបរស័នាំគ្នាដើរចេញពីវិហារនោះ ពួកគេក៏បានចុចបំផ្ទុះគ្រាប់បែកតែម្តង។

    បើយោងតាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ហេតុការណ៍ភេរវកម្មនេះបានបង្កឲ្យភេរវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពលរដ្ឋចំនួន ១៤ នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា អំពើភេរវកម្មចំពោះវិហារសាសនាកាតូលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនមែនជារឿងថ្មីនោះទេ ដ្បិតឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនបំផុត ហើយជារឿយៗវិហារកាតូលិកបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីពួកឥស្លាមជ្រុលនិយមមួយចំនួនតូចតែម្តង។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កន្លងនៅក៏មានហេតុការណ៍ដូចគ្នានេះកើតមានម្តងរួចហើយដែរ ដោយពេលនោះអំពើភេរវកម្មបានបណ្តាលឲ្យពលរដ្ឋចំនួន ១៥ នាក់ និងក្រុមភេរវជនចំនួន ១៣ នាក់ បានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: