ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ទៅថត x-ray ពិនិត្យសុខភាពដើម្បីចូលបម្រើការងារ ស្រាប់តែឃើញមានវត្ថុបែបនេះនៅក្នុងខ្លួន ទាំងមិនដឹងខ្លួនសោះ

    BY Pheakdey March 30, 2021
    បុរសម្នាក់ទៅថត x-ray ពិនិត្យសុខភាពដើម្បីចូលបម្រើការងារ ស្រាប់តែឃើញមានវត្ថុបែបនេះនៅក្នុងខ្លួន ទាំងមិនដឹងខ្លួនសោះ

    ហ្វីលីពីន៖ បុរសម្នាក់បានទៅពិនិត្យសុខភាពដើម្បីបំពេញតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនដែលបានគាត់បានដាក់ពាក្យចូលធ្វើការងារ ស្រាប់តែទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើលបំផុតមួយដោយការថត X-Ray បានបង្ហាញថា នៅក្នុងឆ្អឹងទ្រូងរបស់គាត់មានជាប់កូនកាំបិតមួយជាងមួយឆ្នាំមកហើយ។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ Kent Ryan Tomao ជាជនជាតិហ្វីលីពីន និងមានអាយុ ២៥ ឆ្នាំ ហើយកាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ រូបគាត់ត្រូវបានក្រុមក្មេងស្ទាវចាក់ជាច្រើនកាំបិតចំទ្រូងនិងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមួយកន្លែង ខណៈដែលពេលនោះគាត់មានរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែស្លាប់បាត់បង់ជីវិតទៅហើយ។

    បន្ទាប់ពីសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យមួយរយៈមក លោក Kent Ryan Tomao ក៏បានត្រលប់ទៅផ្ទះជាធម្មតាវិញ ហើយចាប់តាំងពីពេលនោះមកសុខភាពរបស់គាត់ក៏បានវិលទៅរកភាពធម្មតាវិញដែរ ពោលគឺគ្មានការឈឺចាប់ណាមួយកើតឡើងឲ្យគួរគត់សម្គាល់នៅលើទ្រូងរបស់គាត់នោះទេ។ ថ្មីៗនេះលោក Kent Ryan Tomao បានដាក់ពាក្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដែលក្រុមហ៊ុននោះតម្រូវឲ្យគាត់ត្រូវទៅពិនិត្យសុខភាពនិងថត X-Ray ពិនិត្យសួតជាចាំបាច់ ហើយគាត់ក៏ទទួលបានលទ្ធិផលដ៏សែនហួសចិត្តនេះតែម្តង។

    លោក Kent Ryan Tomao បានឲ្យដឹងថា គាត់នឹងត្រលប់ទៅកាន់មន្ទីរពេទ្យដែលបានព្យាបាលរបួសឲ្យគាត់ឡើងវិញដើម្បីឲ្យគេវះកាត់យកកូនកាំបិតនេះចេញ តែគាត់គ្មានគម្រោងប្តឹងមន្ទីរពេទ្យនោះទេ បើទោះជាខាងមន្ទីរពេទ្យមានភាពខ្ជីខ្ជារហូតបានបន្សល់ទុកកូនកាំបិតមួយនៅក្នុងខ្លួនរបស់គាត់ជាងមួយឆ្នាំមកនេះក៏ដោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  World of Buzz

    Share This Post: