ព្រះសង្ឃថៃមួយអង្គកំពុងជាប់នៅក្នុងរូបភ្នំជាច្រើនថ្ងៃមកហើយក្រោយមានទឹកជំនន់ដ៏ឆាប់រហ័សមួយ
ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ជាបន្ទាន់កាលពីព្រឹកថ្ងៃទី ៧ ខែ មេសានេះថា ព្រះអង្គបានជាប់នៅក្នុងរូងភ្នំមួយកន្លែងបន្ទាប់ពីទឺកជំនន់បានជនលិចយ៉ាងឆាប់រហ័សនិងបានកាត់ផ្តាច់ផ្លូវចេញចូលក្នុងរូងភ្នំនោះ។ ប្រភពខាងលើបន្ថែមថា ព្រះសង្ឃអង្គនេះមានព្រះជន្ម ៤០ វស្សា តែគេនៅពុំទាន់បានស្គាល់ព្រះនាមរបស់អង្គនៅឡើយទេ ហើយចំពោះរូងភ្នំដែលជាកន្លែងកើតហេតុវិញមានឈ្មោះថារូងភ្នំ Phra Sai Ngam ស្ថិតនៅក្នុងតំបន់ព្រៃមួយកន្លែងក្នុងខេត្ត Phitsanulok ភាគខាងជើងនៃប្រទេសថៃ។

បើតាមអាជ្ញាធរខេត្ត Phitsanulok បានឲ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងបានជនឡើងខ្លាំងតាំងពីថ្ងៃអាទិត្យមកម្លះ ហើយព្រះតេជគុណគឺបានជាប់នៅក្នុងរូងភ្នំតាំងពីថ្ងៃអាទិត្យនោះមកដែរ តែខាងអាជ្ញាធរទើបទទួលបានដំណឹងពីបញ្ហានេះកាលពីព្រឹកមិញនេះនិងបានចាត់វិធានការជួយសង្គ្រោះភ្លាមៗតែម្តង។ រហូតមកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងតែស្វែងរកវិធីចូលទៅជួយព្រះសង្ឃដែលកំពុងជាប់នៅក្នុងរូងភ្នំ ហើយលទ្ធយ៉ាងណានោះគឺខាងអាជ្ញាធរខេត្ត Phitsanulok នឹងធ្វើសេចក្តីរាយការណ៍នៅពេលបន្ទាប់ទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍