អន្តរជាតិ
ថៃសម្រេចលុបចោលពិធីបុណ្យសង្គ្រាន្តជាបន្ទាន់ដើម្បីស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩
BY Pheakdey
April 7, 2021
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានចុះផ្សាយមុននេះបន្តិចថា រដ្ឋាភិបាលថៃបានសម្រេចលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួន ឬគេច្រើនហៅថា បុណ្យសង្ក្រាន្តហើយ បន្ទាប់ពីជំងឺកូវីដ ១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញនៅក្នុងប្រទេសថៃ។ ប្រភពបានបន្តចុះផ្សាយដោយខ្លីថា នៅថ្ងៃពុធនេះលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងបើកកិច្ចប្រជុំគណរដ្ឋមន្ត្រីជាបន្ទាប់មួយដើម្បីពិភាក្សាអំពីការដាក់ចេញវិធានការសំខាន់ៗសម្រាប់ទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ នេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The National Thailand