ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបន្តបិទអាជីវកម្មកំសាន្តពេលរាត្រីនៅក្នុងខេត្ត-ក្រុងចំនួន ៤១ ក្រោយរលកថ្មីជំងឺកូវីដ ១៩ រាតត្បាតយ៉ាងឆាប់រហ័សលើសការរំពឹងទុក

    BY Pheakdey April 9, 2021
    ថៃបន្តបិទអាជីវកម្មកំសាន្តពេលរាត្រីនៅក្នុងខេត្ត-ក្រុងចំនួន ៤១ ក្រោយរលកថ្មីជំងឺកូវីដ ១៩ រាតត្បាតយ៉ាងឆាប់រហ័សលើសការរំពឹងទុក

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងបន្តបិទអាជីវកម្មកំសាន្តពេលរាត្រីនៅក្នុងខេត្ត-ក្រុងចំនួន ៤១ រយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ ១៩ ដែលកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។ ដំបូងឡើយវិធានការនេះត្រូវបានអនុវត្តតែនៅក្នុងតំបន់មានហានិភ័យមួយចំនួនក្នុងទីក្រុងបាងកកតែប៉ុណ្ណោះ តែដោយសារតែជំងឺកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីចេះបន្តរាតត្បាតខ្លាំងឡើងជារៀងរាល់ថ្ងៃនិងបន្តពីកន្លែងមួយទៅកន្លែងមួយនោះ ទើបអាជ្ញាធរថៃសម្រេចដាក់ចេញវិធានការខាងលើនេះជាបន្ទាន់តែម្តង។ តាមគម្រោងគឺលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងចុះហត្ថលេខាសម្រេចលើបំរាមគោចរខាងលើនៅថ្ងៃសុក្រនេះហើយក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចូលរួមប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាប់មួយដើម្បីពិភាក្សាលើបញ្ហាការរាតត្បាតជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងសហគមន៍ថៃ។

    សូមបញ្ជាក់ថា កន្លែងកំសាន្តពេលរាត្រីដែលអាជ្ញាធរថៃបានផ្តោតសំខាន់នោះមានដូចជា បារ ក្លឹបរាត្រី ខារ៉ាអូខេ និងកន្លែងផឹកស៊ីជាដើម ហើយខេត្ត-ក្រុងទាំង ៤១ នោះរួមមាន ក្រុង Bangkok, ខេត្ត Ayutthaya, Buri Ram, Chachoengsao, Chaiyaphum, Chanthaburi, Chiang Mai, Chiang Rai, Chon Buri, Chumphon, Kanchanaburi, Khon Kaen, Lampang, Loei, Lop Buri, Nakhon Nayok, Nonthaburi, Nakhon Pathom, Nakhon Ratchasima, Nakhon Si Thammarat, Narathiwat, Pathum Thani, Phetchabun, Phetchaburi, Phuket, Prachin Buri, Prachuap Khiri Khan, Ratchaburi, Ranong, Rayong, Sa Kaeo, Samut Prakan, Samut Sakhon, Samut Songkram, Saraburi, Songkhla Suphan Buri, Surat Thani, Tak, Udon Thani, និងខេត្ត Yala។ សូមរម្លឹកថា ព្រោះតែរលកថ្មីនៃជំងឺកូវីដ ១៩ បំប្លែងខ្លួននេះរដ្ឋាភិបាលថៃក៏បានសម្រេចលុបចោលពិធីបុណ្យសង្គ្រាន្តភ្លាមៗផងដែរកាលពីប៉ុន្មានថៃមុននេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: