ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកហាងកាហ្វេម្នាក់នៅម៉ាឡេស៊ី កុហកថាកើតជំងឺកូវីដ ១៩ ដើម្បីបានឈប់ពីការងារ, ថៅកែសម្រេចបិទហាងជាបន្ទាន់ និងបុគ្គលិក១២នាក់ទៀតធ្វើតេស្តច្រើនដង ចុងក្រោយទើបដឹងកាលពិត

    BY Pheakdey April 9, 2021
    បុគ្គលិកហាងកាហ្វេម្នាក់នៅម៉ាឡេស៊ី កុហកថាកើតជំងឺកូវីដ ១៩ ដើម្បីបានឈប់ពីការងារ, ថៅកែសម្រេចបិទហាងជាបន្ទាន់ និងបុគ្គលិក១២នាក់ទៀតធ្វើតេស្តច្រើនដង ចុងក្រោយទើបដឹងកាលពិត

    ម៉ាឡេស៊ី៖ បុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេមួយកន្លែងត្រូវបានប៉ូលិសចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ ព្រោះតែនាងបានកុហកថៅកែរបស់នាងថា នាងមានជំងឺកូវីដ ១៩ ដើម្បីបានឈប់ពីការងារ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Skudai រដ្ឋ Johor ​នៃប្រទេសម៉ាឡេស៊ី ហើយស្រ្តីដែលត្រូវបានគេចាប់ខ្លួននេះគឺជាបុគ្គលិកទើបចូលបម្រើការងារថ្មីនិងមានអាយុ ១៩ ឆ្នាំ។ លោក Dzulkhairi Mukhtar អាយុ ៣២ ឆ្នាំនិងជាម្ចាស់ហាងកាហ្វេបានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថាបុគ្គលិកស្រីខាងលើនេះវិជ្ជមានជំងឺកូវីដ ១៩ ភ្លាម គាត់បានសម្រេចបិទហាងកាហ្វេជាបន្ទាន់ហើយរូបគាត់និងបុគ្គលិក ១២ នាក់ផ្សេងទៀតត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ជាច្រើនដងនិងត្រូវធ្វើចត្តាឡីស័កអស់រយៈពេល ២ សប្តាហ៍ផងដែរ។

    យ៉ាងណាក្តី លទ្ធផលបានបង្ហញថាគ្មានបុគ្គលិកណាម្នាក់រួមទាំងអ្នកដែលស្និតស្នាលជាមួយនឹងបុគ្គលិកស្រីខាងលើនេះផងត្រូវវិជ្ជមានជំងឺកូវីដ ១៩​ នោះទេ ហើយក្រោយមកទៀតទើបគេស៊ើបដឹងថា បុគ្គលិកវ័យ ១៩ ឆ្នាំរូបនេះបានប្រតិដ្ឋរឿងកើតជំងឺកូវីដ ១៩ នេះឡើង ដោយសារតែនាងចង់ឈប់ពីការងារដ្បិតនាងហាក់មិនពេញចិត្តនឹងការងារថ្មីរបស់នាងទាល់តែសោះហើយនាងស្រាប់តែចង់បោះបង់ការងារនោះចោលភ្លាមៗមុនដល់ថ្ងៃបញ្ចប់កិច្ចសន្យាការងារ។ បច្ចុប្បន្នស្រ្តីរូបនេះត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយបើយោងទៅតាមច្បាប់នៃប្រទេសម៉ាឡេស៊ី គឺនាងអាចប្រឈមនឹងការជាប់គុកពី ៧ ទៅ ១០ ឆ្នាំ និងត្រូវពិន័យជាប្រាក់មួយចំនួនបន្ថែមទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: