ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមតែមួយថ្ងៃម្សិលមិញនេះ ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជិត ១ពាន់នាក់

    BY Pheakdey April 12, 2021
    ត្រឹមតែមួយថ្ងៃម្សិលមិញនេះ ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជិត ១ពាន់នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី ១១​ មេសា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៩៦៧ ករណី ខណៈគ្មានអ្នកស្លាប់ថ្មីត្រូវបានកត់ត្រានោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានអ្នកជំងឺចំនួន ៥៣០ នាក់ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅតាមមន្ទីរពេទ្យ និងអ្នកជំងឺចំនួន ៤៣៤ នាក់ ត្រូវបានរកឃើញពេលអាជ្ញាធរចុះទៅធ្វើតេស្តតាមសហគមន៍ និងអ្នកជំងឺ ៣ នាក់ផ្សេងទៀតគឺជាករណីនាំចូលមកពីប្រទេសម៉ាឡេស៊ី អារ៉ាប់រួម និងប្រទេសបារាំង។

    បើគេធ្វើការបែងចែកទៅតាមទៅតាមទីតាំងវិញគឺភាគច្រើននៃអ្នកជំងឺកូវីដ ១៩ទាំងអស់នេះត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកកដោយមានចំនួន ២៣៦នាក់ អ្នកជំងឺចំនួន ១៨៩នាក់ត្រូវបានរកឃើញនៅក្នុងខេត្តឈៀងម៉ៃ អ្នកជំងឺចំនួន ១៨០នាក់ត្រូវបានរកឃើញនៅក្នុងខេត្តឆនបូរី អ្នកជំងឺចំនួន ៤៨នាក់ត្រូវបានរកឃើញនៅក្នុងខេត្តសាមុតប្រាកាន ហើយករណីផ្សេងទៀតត្រូវបានរកឃើញនៅតាមបណ្តាខេត្តផ្សេងៗក្នុងចំនួនតិចតួច។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣២ ៦២៥ ករណី និងស្លាប់ចំនួន ៩៧ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្ត៍

    Share This Post: