ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសប៊ូតង់អាចចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋពេញវ័យរហូតដល់ ៩៣% ដោយប្រើពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ

    BY Pheakdey April 13, 2021
    ប្រទេសប៊ូតង់អាចចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋពេញវ័យរហូតដល់ ៩៣% ដោយប្រើពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ

    ប៊ូតង់៖ ប្រទេសដ៏តូចមួយនៅតំបន់អាស៊ីខាងត្បូងមានសមត្ថភាពអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋពេញវ័យរបស់ខ្លួនបានរហូតដល់ទៅ ៩៣% ដោយប្រើពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ។ ប្រទេសដ៏តូចមួយនេះគឺរាជាណាចក្រប៊ូតង់ (Bhutan) ដែលជាប្រទេសមានទីតាំងភូមិសាស្រ្តស្ថិតនៅចន្លោះប្រទេសចិននិងឥណ្ឌា ហើយប៉ូតង់មានប្រជាពលរដ្ឋសរុបជិត ៨០ ម៉ឺននាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលនៃប្រទេសប៊ូតង់បានផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពីថ្ងៃទី ២៧ ខែ មីនាកន្លងទៅនេះ ហើយលទ្ធផលដែលអាជ្ញាធរសុខាភិបាលប៊ូតង់អាចសម្រេចបានក្នុងរយៈត្រឹមតែ ១៦ ថ្ងៃគឺ មានពលរដ្ឋពេញវ័យចំនួន ៩៣% នៅទូទាំងប្រទេសអាចទទួលបានវ៉ាក់សាំង និងបើគិតជាសរុបរួមគឺប៊ូតង់អាចចាក់វាក់សាំងជូនពលរដ្ឋទូទៅទាំងចាស់ទាំងក្មេងបានចំនួន ៦២% នៃប្រជាពលរដ្ឋសរុបដោយប្រើពេលជាង ២ សប្តាហ៍នេះ។

    គួរបញ្ជាក់ថា វ៉ាក់សាំងដែលប្រទេសប៊ូតង់បានចាក់ជូនពលរដ្ឋខ្លួននោះគឺជាវ៉ាក់សាំង AstraZeneca ហើយក្នុងនោះក៏មានវ៉ាក់សាំងដែលជាជំនួយមកពីប្រទេសឥណ្ឌាចំនួន ១៥ ម៉ឺនដូសផងដែរ។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមក ប្រទេសប៊ូតង់បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួនត្រឹមតែ ៩៥០នាក់ និងស្លាប់ ១ នាក់តែប៉ុណ្ណោះ ហើយក្នុងអំឡុងពេលនៃការកើតមានវិបត្តិសកលមួយនេះ ប៊ូតង់មិនទាន់បិទសាលា ឬបិទតំបន់សំខាន់ណាមួយក្នុងប្រទេសខ្លួននៅឡើយទេ  ខណៈប៊ូតង់ជាប្រទេសមានការអនុវត្តវិធានការអនាម័យតឹងរឹងបំផុតដោយចំនួនថ្ងៃត្រូវធ្វើចត្តាឡីស័កនៅក្នុងប្រទេសមួយនេះមានរយៈពេលរហូតដល់ទៅ ២១ ថ្ងៃឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VOA

    Share This Post: