ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអាចនឹងមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ ១៩ ដោយខ្លួនឯងពី ៦-១០ លានដូសនៅក្នុងខែមិថុនាខាងមុខនេះ

    BY Pheakdey April 19, 2021
    ថៃអាចនឹងមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ ១៩ ដោយខ្លួនឯងពី ៦-១០ លានដូសនៅក្នុងខែមិថុនាខាងមុខនេះ

    ថៃ៖ ក្រុមហ៊ុន Siam Bioscience Co. ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសថៃបានអះអាងថា បើគ្មានអ្វីជាឧបសគ្គនោះទេគឺនៅក្នុងអំឡុងខែកក្កដាខាងមុខនេះក្រុមហ៊ុនខ្លួននឹងមានលទ្ធភាពអាចចែកចាយវ៉ាក់សាំងកូវីដ ១៩ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសថៃជាផ្លូវការហើយ។ តំណាងរបស់ក្រុមហ៊ុន Siam Bioscience Co. ម្នាក់បានបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះវ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសថៃត្រូវបានបញ្ជូនទៅកាន់អឺរ៉ុបនិងអាមេរិករួចរាល់ហើយដើម្បីត្រួតពិនិត្យគុណភាព បន្ទាប់មកទៀតវ៉ាក់សាំងគំរូនេះក៏ត្រូវផ្ញើទៅកាន់ក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេស ដើម្បីពិនិត្យនិងសម្រេចជាផ្លូវការលើកចុងក្រោយផងដែរ។

    ក្រោយឆ្លងកាត់ការត្រួតពិនិត្យទាំង ២ ដំណាក់កាលនេះរួចហើយ ទើបក្រុមហ៊ុន Siam Bioscience Co. អាចចុះបញ្ជីជាមួយនឹងរដ្ឋបាលផ្នែកចំណីអាហារនិងឱសថក្នុងប្រទេសថៃដើម្បីផលិតនិងចែកចាយវ៉ាក់សាំងនេះដោយស្របច្បាប់បាន។ លោក Traisuree Taisaranakul ដែលជានាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្រុមហ៊ុន Siam Bioscience Co. មានសមត្ថភាពអាចផលិតវ៉ាក់សាំងកូវីដ ១៩ បានចន្លោះពី ៦ ទៅ ១០ លានដូសនៅក្នុងខែមិថុនាខាងមុខនេះ ហើយដំណើរការនៃការចែកចាយវ៉ាក់សាំងអាចនឹងធ្វើឡើងនៅក្នុងខែកក្កដា ហើយវ៉ាក់សាំងជំនាន់ថ្មីនេះក៏មានប្រសិទ្ធភាពអាចប្រឆាំងទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសប្រេស៊ីលនិងតំបន់អាហ្វ្រិកខាងត្បូងបានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: