ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ជាង១ ពាន់នាក់ ៥ថ្ងៃជាប់ៗគ្នា ដែលជាចំនួនដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក

    BY Pheakdey April 19, 2021
    ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ជាង១ ពាន់នាក់ ៥ថ្ងៃជាប់ៗគ្នា ដែលជាចំនួនដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី ១៨ មេសា ម្សិលមិញនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជិត ២ ពាន់ករណីបន្ថែមទៀត ហើយបើគិតត្រឹមពេលនេះគឺថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនច្រើនជាង ១ ពាន់នាក់ ៥ ថ្ងៃជាប់គ្នាមកហើយ។  គេនៅចាំបានថា ថៃបានផ្តើមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ លើសពីចំនួន ១ ពាន់នាក់ចាប់ពីថ្ងៃទី ១៤ ខែមេសាមកជាមួយនឹងតួលេខដូចខាងក្រោមនេះ៖

    -ថ្ងៃទី ១៤ មានអ្នកឆ្លងចំនួន ១ ៣៣៥ នាក់

    -ថ្ងៃទី ១៥ មានអ្នកឆ្លងចំនួន ១ ៥៤៣ នាក់

    -ថ្ងៃទី ១៦ មានអ្នកឆ្លងចំនួន ១ ៨៨៥ នាក់

    -ថ្ងៃទី ១៧ មានអ្នកឆ្លងចំនួន ១ ៥៤៧ នាក់

    -ថ្ងៃទី ១៨ មានអ្នកឆ្លងចំនួន ១ ៧៦៧ នាក់

    គួរបញ្ជាក់ថា តួលេខអ្នកឆ្លងថ្មីក្នុងក្នុងចំនួនដ៏ច្រើនខាងលើនេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតសម្រាប់ប្រទេសថៃរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកលមក ហើយវាក៏ជារលកទី ៣ នៃការរាតត្បាតនៅក្នុងសហគមន៍ថៃផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ជំងឺកូវីដ ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសថៃនៅពេលនេះគឺជាជំងឺកូវីដ ១៩ បម្លែងខ្លួនមានប្រភពមកពីអង់គ្លេស ដែលមានលក្ខណៈឆ្លងលឿននិងបង្កគ្រោះថ្នាក់ជាងជំងឺកូវីដ ១៩ ធម្មតា។ គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២៨ ៧៥០​ ករណី និងស្លាប់ចំនួន ១០១ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍,  Worldometers

    Share This Post: