ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូវីដ១៩ ក្រុមហ៊ុនរៀបចំបូជាអ្នកទទួលមរណភាពនៅប្រទេសឥណ្ឌាកំពុងមានតម្រូវការខ្ពស់ ដោយយកថ្លៃពីជាង ៣០០ដុល្លា ទៅជាង ៤០០ ដុល្លារក្នុងពិធីបូជាមួយ

    BY Pheakdey April 22, 2021
    សម័យកូវីដ១៩ ក្រុមហ៊ុនរៀបចំបូជាអ្នកទទួលមរណភាពនៅប្រទេសឥណ្ឌាកំពុងមានតម្រូវការខ្ពស់ ដោយយកថ្លៃពីជាង ៣០០ដុល្លា ទៅជាង ៤០០ ដុល្លារក្នុងពិធីបូជាមួយ

    ឥណ្ឌា៖ ខណៈដែលចំនួនអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាកំពុងតែកើនឡើងយ៉ាងគំហុកនោះ អាជីវកម្មថ្មីមួយបានលេចរូបរាងឡើងនៅក្នុងក្រុងសំខាន់ៗរបស់ឥណ្ឌា ដែលវាគឺជាក្រុមហ៊ុនរៀបចំបូជាសព។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Times of India  បានឲ្យដឹងថា គំនិតអាជីវកម្មថ្មីនេះមិនមែនបង្កើតព្រោះតែចង់បានប្រាក់ចំណេញតែមួយមុខនោះទេ តែវាក៏ជាការជួយសម្រួលបន្ទុកពលរដ្ឋឥណ្ឌាមួយផ្នែកផងដែរ ព្រោះថាការរៀបចំការបូជាសពក្នុងអំឡុងពេលមានការបិទខ្ទប់ទីក្រុងនិងតំបន់សំខាន់ៗដូចពេលនេះគឺមិនមែនជារឿងងាយស្រួលនោះទេ។

    ប្រភពខាងលើបន្តថា បច្ចុប្បន្ននេះសេវាកម្មខាងលើកំពុងមានតម្រូវការយ៉ាងច្រើននៅក្នុងទីក្រុងធំៗចំនួន ៧ ក្នុងប្រទេសឥណ្ឌា ហើយចំពោះតម្លៃនៃសេវាកម្មវិញគឺមានតម្លៃចាប់ពី ៣០ ០០០-៣៥ ០០០ រូពី (៣៩៩- ៤៦៥ ដុល្លារអាមេរិក) ឬអាចថ្លៃខ្ពស់ជាងនេះអាស្រ័យទៅតាមការបញ្ចូលសេវាឬសម្ភារៈបន្ថែមមួយចំនួនតាមការស្នើសុំរបស់សាច់ញាតិនៃសព។ កញ្ចប់សេវាកម្មរៀបចំបូជាសពនេះរួមមានទាំងការដឹកជញ្ជូនសាកសព ការស្វែងរកកន្លែងបូជានិងរៀបចំការបូជា ការណាត់ជាមួយនឹងលោកអាចារ្យ និងផ្តល់ជូនសម្ភារៈមួយចំនួនដែលចាំបាច់ក្នុងការរៀបចំពិធីបុណ្យសព ពោលគឺសេវាកម្មមួយកំផ្លេតែម្តង តាំងពីពេលចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃពិធីបូជាសព៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Times of India 

    Share This Post: