ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងរៀបចំយកវ៉ាក់សាំងកូវីដ ១៩ Sputnik V របស់រុស្សីមកចាក់ជូនពលរដ្ឋខ្លួន

    BY Pheakdey April 23, 2021
    ថៃកំពុងរៀបចំយកវ៉ាក់សាំងកូវីដ ១៩ Sputnik V របស់រុស្សីមកចាក់ជូនពលរដ្ឋខ្លួន

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ផ្លូវការបស់គាត់ថា ប្រធានាធិបតីរុស្សីលោក វ្លាឌីមៀ ពូទីន បានសន្យាជាលក្ខណៈបុគ្គលដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ហើយលោកក៏បានសន្យាលក់វ៉ាក់សាំងកូវីដ ១៩ របស់រុស្សី Sputnik V មួយចំនួនមកឲ្យប្រទេសថៃផងដែរ។ សេចក្តីប្រកាសរបស់លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ២២ មេសា ម្សិលមិញនេះ ហើយដំណឹងល្អមួយនេះបានកើតឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រីបានប្រកាសឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសខ្លួនព្យាយាមទាក់ទងទៅខាងរុស្សីដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ យកមកប្រើប្រាស់​ ហើយភ្លាមនោះៗលោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាសជួយគាំទ្រប្រទេសថៃនិងសន្យាព្រមលក់វ៉ាក់សាំងឲ្យប្រទេសថៃតែម្តង។

    យ៉ាងណាក្តី ការទទួលបានវ៉ាក់សាំង Sputnik V ផ្លូវការនឹងត្រូវកើតឡើងតាមរយៈការចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំង ២ ខណៈពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងតែរៀបចំឯកសារដើម្បីចុះកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងជាផ្លូវការនិងសិក្សាអំពីចំនួនវ៉ាក់សាំងជាក់ស្តែងដែលអាចទិញយកមកប្រើប្រាស់បានផងដែរ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះថៃក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Pfizer របស់អាមេរិកចំនួន ១០​ លានដូសផងដែ តែមិនទាន់ដឹងពេលវេលាជាក់លាក់ក្នុងការទទួលបានវ៉ាក់សាំងនៅឡើយទេ។ គួរម្លឹកផងដែរថា នាពេលកន្លងថៃបានប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេស AstraZeneca និងវ៉ាក់សាំងរបស់ចិន Sinovac ប្រមាណជា ២,១២ លានដូសសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេសរួចហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: