ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃព្រមានផាកពិន័យពលរដ្ឋដែលមិនពាក់ម៉ាស់ជាប្រាក់ ១២៧ ដុល្លារ ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីកើនឡើងយ៉ាងគំហុក

    BY Pheakdey April 24, 2021
    ថៃព្រមានផាកពិន័យពលរដ្ឋដែលមិនពាក់ម៉ាស់ជាប្រាក់ ១២៧ ដុល្លារ ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ ថ្មីកើនឡើងយ៉ាងគំហុក

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្ត៍ បានរាយការណ៍ថា អាជ្ញាធរថៃបានម្រេចអនុវត្តនូវវិធានការផាកពិន័យចំពោះពលរដ្ឋណាដែលមិនបានពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅយ៉ាងតឹងរឹងបំផុតនៅក្នុងខេត្តចំនួន ៣១ ដែលកំពុងតែមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ វិធានការមួយនេះត្រូវបានដាក់ចេញជាបន្ទាន់ បន្ទាប់ពីថ្ងៃម្សិលមិញនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីរហូតដល់ជាង ២ ០០០ នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើសពី ៥០ ០០០ នាក់ហើយ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ ជាសកលមក។ តាមរយៈវិធានការថ្មីនេះគឺពលរដ្ឋណាមិនបានពាក់ម៉ាស់ពេលចេញក្រៅផ្ទះនឹងត្រូវផាកពិន័យជាប្រាក់រហូតចំនួន ៤ ០០០ បាត (១២៧ ដុល្លារអាមេរិក) ឬអាចព្រឈមនឹងការទទួលទោសតាមផ្លូវច្បាប់ទៀតផង។

    ខេត្តចំនួន ៣១​ ដែលនឹងត្រូវអនុវត្តវិធានការនេះជាកំហិតនោះរួមមានខេត្ត Chiang RaiPhetchabun, Sukhothai, Tak, Uttaradit, Chaiyaphum, Maha Sarakham, Mukdahan, Nong Khai, Si Sa Ket, Surin, Ubon Ratchathani, Udon ThaniYasothon, Ang Thong, Ayutthaya, Kanchanaburi, Phetchaburi, Prachin, Buri, Rayong, Samut Sakhon, Suphan Buri, Narathiwat, Pattani, Phangnga, Phatthalung, Phuket, Ranong, Satun, Surat Thani និងខេត្តTrang៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្ត៍

     

     

     

     

    Share This Post: