ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចរៀបចំកីឡដ្ឋានសំខាន់ៗជាច្រើននៅបាងកកជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

    BY Pheakdey April 27, 2021
    ថៃសម្រេចរៀបចំកីឡដ្ឋានសំខាន់ៗជាច្រើននៅបាងកកជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃអង្គារ ទី ២៧ មេសា​នេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានសម្រេច យកកីឡដ្ឋានសំខាន់ជាច្រើននៅក្នុងទីក្រុងបាងកកមករៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីបានបន្តកើនឡើងយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា កីឡដ្ឋានដែលនឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យនោះរួមមាន អគារកីឡា Nimibutr នៅក្នុងកីឡដ្ឋានជាតិក្រុងបាងកក មន្ទីរអប់រំកាយនៅក្នុងខណ្ឌ Pathumwan មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡានៅខណ្ឌ Bang Kapi កីឡដ្ឋានជាតិប្រចាំខណ្ឌ Bang Kapi និងអគារបណ្តុះបណ្តាកីឡា Huamark ដែលមានទីទាំងនៅក្នុងខណ្ឌ Bang Kapi​ ផងដែ។

    កីឡដ្ឋានជាតិក្រុងបាងកក

    ទន្ទឹមគ្នានេះខាងយោធាថៃក៏បានបង្កើតពេទ្យយោធាជាច្រើនកន្លែងបន្ថែមទៀតផងដែរទាំងនៅក្នុងទីក្រុងបាងកកនិងនៅតាមបណ្តាលខេត្ត ដែលមន្ទីរពេទ្យទាំងនេះគឺសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានកើនឡើងលើសពីខ្ទង់ ២ ពាន់នាក់ជាច្រើនថ្ងៃមកហើយ ជាក់ស្តែងកាលពីថ្ងៃចន្ទ ទី ២៦ មេសាម្សិលមិញនេះ ថៃបានរកឃើញអ្នកជំងឺកូវី ១៩ រហូតដល់ ២ ៤៣៨ នាក់ និងស្លាប់ចំនួន ១១ នាក់ផងដែរ។ គិតជាសរុបរួមមកទល់នឹងពេលនេះថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ចំនួន ៥៧ ៥០៨ នាក់ និងស្លាប់ចំនួន ១៤៨ នាក់ផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: