ក្តៅៗ! ព្រឹកនេះថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២១៧៩នាក់ និងបាត់បង់ជីវិត១៥ នាក់ដែលជាចំនួនច្រើនបំផុត
ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ និង ៣០ នាទីព្រឹកនៃព្រឹកថ្ងៃអង្គារ ទី ២៧ មេសានេះថៃបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ពោលគឺនៅក្នុងថ្ងៃទី ២៧ មេសានេះថៃបានរកឃើញអ្នកស្លាប់រហូតដល់ ១៥ នាក់។ ក្រៅតែបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនដូចនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃវិញក៏មិនធ្លាក់ចុះដែរដោយថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២១៧៩ នាក់ផងដែរក្នុងថ្ងៃជាមួយគ្នានេះ។

គួរម្លឹកថា កាលពីមួយសប្តាហ៍មុនថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនលើសពី ១ ពាន់នាក់ជាច្រើនថ្ងៃជាប់គ្នា ហើយប៉ុន្មានថ្ងៃចុងក្រោយតួលេខអ្នកឆ្លងបានបន្តកើនឡើងជាង ២ ពាន់នាក់ក្នុងមួយថ្ងៃជាច្រើនថ្ងៃជាប់គ្នាមកហើយ ខណៈថៃកំពុងប្រឈមនឹងបញ្ហាខ្វះគ្រែពេទ្យយ៉ាងជាច្រើនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Nation Thailand