ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងពិសោធន៍សំណាកអ្នកជំងឺកូវីដ ១៩ មួយចំនួន ដើម្បីឲ្យដឹងថា ជាមេរោគធម្មតាឬមេរោគបម្លែងខ្លួនមកពីឥណ្ឌា ក្រោយមានពាក្យចចាមអារាមថា មាននិស្សិត៨នាក់ឆ្លងកូវីដបម្លែងខ្លួនឥណ្ឌា

    BY Pheakdey May 1, 2021
    ថៃកំពុងពិសោធន៍សំណាកអ្នកជំងឺកូវីដ ១៩ មួយចំនួន ដើម្បីឲ្យដឹងថា ជាមេរោគធម្មតាឬមេរោគបម្លែងខ្លួនមកពីឥណ្ឌា ក្រោយមានពាក្យចចាមអារាមថា មាននិស្សិត៨នាក់ឆ្លងកូវីដបម្លែងខ្លួនឥណ្ឌា

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងសិក្សាទៅលើសំំំណាកអ្នកជំងឺកូវីដ ១៩ មួយក្រុម ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសឥណ្ឌាដើម្បីឲ្យដឹងច្បាស់ថា តើមេរោគកូវីដ ១៩ នៅក្នុងខ្លួនអ្នកជំងឺទាំងនោះគឺជាមេរោគបម្លែងខ្លួនដែលកំពុងរាតត្បាតនៅក្នុងប្រទេសឥណ្ឌា ឬជាមេរោគកូវីដ ១៩ ធម្មតា។ ប្រភពបានបន្តថា ពេលនេះអាជ្ញាធរសុខភិបាលថៃកំពុងតែធ្វើកាពិសោធន៍យ៉ាងប្រញាប់បំផុតតាមតែអាចធ្វើទៅបាន ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងត្រូវចេញក្នុងពេលក៏ខ្លីខាងមុខនេះផងដែរ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមថៃបានផ្ទុះដំំំណឹងក្រៅផ្លូវការមួយថា មាននិស្សិតថៃចំនួន ៨ នាក់ដែលទើបត្រលប់មកពីឥណ្ឌាបានឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយមុនធ្វើតេស្តវិជ្ជមានក្រុមនិស្សិតទាំងនេះបានទៅផ្សារទំនើបជាច្រើនកន្លែងទៀតផង។

    យ៉ាងណាក្តីអាជ្ញាធរថៃបានអះអាងថា និស្សិតថៃទាំង ៨ នាក់នោះពិតជាបានឆ្លងជំងឺកូវីដ ១៩ មែន តែមេរោគនោះជាមេរោគធម្មតាឬមេរោគបម្លែងខ្លួននៅឥណ្ឌានោះគេនៅមិនដឹងច្បាស់នៅឡើយទេដោយគេកំពុងតែសិក្សា ហើយចំពោះដំណឹងថាពួកគេបានទៅផ្សារទំនើបជាច្រើនកន្លែងនោះមិនមែនជារឿងពិតទេ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានឆ្លាក់ចុះបន្តិច តែស្ថិតតែនៅខ្ទង់លើសពី ២ ០០០ នាក់ដដែល ហើយគិតជាសរុបមកទល់នឹងពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំំំនួន ៦៥ ១៥៣ នាក់ និងស្លាប់ចំនួន ២០៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: