ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះថៃរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១១២នាក់ និងមរណភាពចំនួន ១៥នាក់

    BY Pheakdey May 5, 2021
    ថ្ងៃនេះថៃរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១១២នាក់ និងមរណភាពចំនួន ១៥នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ៥ ខែ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១១២ នាក់ ខណៈអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញមានអ្នកស្លាប់ចំនួន ១៥ នាក់បន្ថែមទៀតផងដែរ ដែលអ្នកស្លាប់ទាំងនេះសុទ្ធតែមានជំងឺទាក់ទងទៅនឹងជំងឺកូវីដ ១៩ ។​

    គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងថ្មីនៅប្រទេសថៃក្នុងថ្ងៃនេះហាក់កើនឡើងវិញបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃម្សិលមិញនេះថៃបានឃើញអ្នកឆ្លងថ្មីត្រឹមតែជាង ១ ពាន់នាក់ប៉ុណ្ណោះ។ គិតជាសរុបរួមមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ៧ ម៉ឺននាក់ និងស្លាប់ជាង ៣០០ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: