ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់បានធ្លាក់ពីលើខុនដូជាន់ទី ២៥ ក្រោយព្យាយាមថតវីដេអូឈររាំនៅលើយ៉មុខបន្ទប់សម្រាប់បង្ហោះក្នុងបណ្តាញសង្គម (មានវីដេអូ)

    BY Pheakdey May 10, 2021
    ស្រ្តីម្នាក់បានធ្លាក់ពីលើខុនដូជាន់ទី ២៥ ក្រោយព្យាយាមថតវីដេអូឈររាំនៅលើយ៉មុខបន្ទប់សម្រាប់បង្ហោះក្នុងបណ្តាញសង្គម (មានវីដេអូ)

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា មានស្ត្រីម្នាក់បានធ្លាក់ចុះពីលើអគារខុនដូជាន់ទី ២៥ ខណៈដែលរូបគាត់ព្យាយាមថតវីដេអូឈររាំនៅលើយ៉មុខបន្ទប់របស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Sanya នៃប្រទេសចិន ខណៈវត្តមានរបស់ស្រ្តីរងគ្រោះមិនត្រូវបានគេដឹងច្បាស់នោះទេ។

    តាមរយៈវីដេអូដែលគេថតបានដោយចៃដន្យនោះបានបង្ហាញថា ស្រ្តីជាជនរងគ្រោះបានស្លៀកពាក់រ៉ូបក្រហម ឈររាំតែម្នាក់ឯង ហើយរូបគាត់ទំនងជាព្យាយាមថតវីដេអូនេះដើម្បីយកទៅបង្ហោះនៅក្នុងបណ្តាញសង្គម។ យ៉ាងណាក្តី ខណៈដែលគាត់កំពុងតែព្យាយាមថតវីដេអូរាំនោះគាត់ក៏បានធ្លាក់ចុះមកដីនិងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ លោកអ្នកអាចទស្សនាសកម្មភាពដ៏គួរឲ្យអាណោចអាធម៌នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: