អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៩៨៣នាក់និងមរណភាពចំនួន ៣៤នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន
BY Pheakdey
May 12, 2021
ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃពុធ ទី ១២ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩៨៣ នាក់បន្ថែមទៀត ដែលតួលេខនេះហាក់បានកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញដែលថៃមានអ្នកឆ្លងថ្មីត្រឹមតែ ១ ៩១៩ នាក់ប៉ុណ្ណោះ។

យ៉ាងណាក្តី ចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធនេះវិញគឺបានកើនឡើងរហូតដល់ ៣៤ នាក់ ដែលជាតួលេខអ្នកស្លាប់ដ៏ច្រើនមិនធ្លាប់មានផងដែរ។ សម្រាប់នៅក្នុងថ្ងៃទី ១២ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃក៏បានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២ ០០៦ ឲ្យបានជាសះស្បើយនិងអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The National Thailand