ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកមរណភាពដោយកូវីដ ១៩ចំនួន ៣២នាក់ និងឆ្លងថ្មី ៤,៨៨៧នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 13, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកមរណភាពដោយកូវីដ ១៩ចំនួន ៣២នាក់ និងឆ្លងថ្មី ៤,៨៨៧នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៨៨៧នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសថៃនាពេលកន្លងមក។​ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៣២ នាក់បន្ថែមទៀងផងដែរ។

    គួរបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកទោសប្រមាណជាជិត ៣,០០០ នាក់ផងដែរ ដោយក្នុងនោះមានអ្នកទោសនៅក្នុងពន្ធនាគារក្រុងបាងកកចំនួន ១ ៧៩៥ នាក់ និងអ្នកទោសនៅក្នុងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សចំនួន ១,០៤០ នាក់។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៣ ៧៩៤នាក់ និងស្លាប់ចំនួន ៥១៨នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The National Thailand

    Share This Post: