ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,២៥៦នាក់និងមរណភាពចំនួន ៣០នាក់

    BY Pheakdey May 14, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,២៥៦នាក់និងមរណភាពចំនួន ៣០នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ១៤ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,២៥៦នាក់ និងបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៣០នាក់បន្ថែមទៀតផងដែរ។ នៅក្នុងចំណោមអ្នកឆ្លងថ្មីនៅក្នុងថ្ងៃសុក្រនេះមានអ្នកឆ្លងចំនួន ១៨៣ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងធំៗចំនួន ២ ក្នុងក្រុងបាងកកគឺពន្ធនាគារក្រុងបាងកកនិងមណ្ឌលកែប្រែខ្លួនសម្រាប់មនុស្សស្រី។

    ប្រភពខាងលើបានបញ្ជាក់ផងដែរថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ ១៩ ខាងលើនេះគឺត្រូវបានរកឃើញតាមរយៈការធ្វើតេស្តឆាប់រហ័សនៅតាមមន្ទីរពេទ្យនិងសហគមន៍ក្នុងក្រុងបាងកក។ គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៦,០៥០ នាក់ និងស្លាប់សរុបចំនួន ៥៤៨ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: