ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៩៥នាក់ និងមរណភាពចំនួន ១៧នាក់

    BY Pheakdey May 15, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៩៥នាក់ និងមរណភាពចំនួន ១៧នាក់

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន the thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ១៥ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,០៩៥ នាក់ និងបានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ១៧ នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨៧៧ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រុងបាងកក និងមណ្ឌលកែប្រែខ្លួនសម្រាប់ស្ត្រី។

     គិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នាហើយ ដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសដែលកំពុងជាប់ឃុំឃាំង ខណៈគេជឿថាការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសនឹងកើតមានជាបន្តបន្ទាប់ទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៩ ១៤៥ នាក់ និងស្លាប់ចំនួន ៥៦៥ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ the thaiger

    Share This Post: