ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៩,៦៣៥នាក់ ដែលជាចំនួនឆ្លងដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 17, 2021
    ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៩,៦៣៥នាក់ ដែលជាចំនួនឆ្លងដ៏ច្រើនបំផុតមិនធ្លាប់មាន

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​ នៅក្នុងថ្ងៃចន្ទ ទី១៧ ខែឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩,៦៣៥នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ខណៈអាជ្ញាធរក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ ១៩​ ចំនួន ២៥នាក់បន្ថែមទៀតផងដែរ។

    បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានអ្នកជំងឺចំនួន ៦,៨៥៣​ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារក្រុងបាងកកនិងមណ្ឌលកែប្រែខ្លួនសម្រាប់ស្ត្រី។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១១,០៨២ នាក់និងស្លាប់ចំនួន ៦១៤ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: