ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងធ្វើតេស្តរកជំងឺកូវីដ ១៩នៅក្នុងចំណោមអ្នកទោសទាំងអស់ក្រោយមានអ្នកទោសជាង ១ ម៉ឺននាក់បានឆ្លងកូវីដ ១៩

    BY Pheakdey May 18, 2021
    ថៃនឹងធ្វើតេស្តរកជំងឺកូវីដ ១៩នៅក្នុងចំណោមអ្នកទោសទាំងអស់ក្រោយមានអ្នកទោសជាង ១ ម៉ឺននាក់បានឆ្លងកូវីដ ១៩

    ថៃ៖ ថៃនឹងផ្តើមធ្វើតេស្តរកជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសទាំងអស់នៅរៀងរាល់មួយសប្តាហ៍ម្តង ដែលវិធានការនេះត្រូវបានដាក់ចេញភ្លាមៗក្រោយមានអ្នកទោសជាង ១០ ០០០ នាក់ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមលោក  Ayuth Sintoppant ដែលជាប្រធាននាយកដ្ឋានក្រែប្រែខ្លួនបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១២ ខែឧសភាមកមានមន្ទីរឃុំឃាំងចំនួន ៨កន្លែងហើយនៅទូទាំងប្រទេសថៃ ដែលមានការរាត្បាតជំងឺកូវីដ ១៩ ​ហើយគិតជាសរុបត្រឹមម្សិលមិញនេះគឺមានអ្នកទោសរហូតដល់ ១០,៣៨៤នាក់ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩។

    លោក  Ayuth Sintoppant បានបន្តថា គាត់ក៏ចង់ឲ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩​​ ក្នុងចំំណោមអ្នកទោសទាំងអស់ផងដែរ ព្រោះអ្នកទោសមួយចំនួនគឹជាមនុស្សចាស់ឬមានសុខភាពមិនសូវរឹងមាំដែលអាចមានគ្រោះថ្នាក់ដល់ជីវិត​ប្រសិនបើពួកគេបានឆ្លងជំងឺកូវីដ ១៩ ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃអង្គារទី ១៨ ឧសភានេះ ថៃបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៤៧៣នាក់ និងស្លាប់ចំនួន ៣៥នាក់ ខណៈតួលេខអ្នកឆ្លងសរុបមានរហូតដល់ ១១៣,៥៥៥ នាក់ និងស្លាប់ចំនួន ៦៤៩នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: